ចាង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រឹតស្បែកស្គរឲ្យតឹងដោយប្រដាប់សម្រាប់រឹត ដែលហៅថា ចាង ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នៀតសម្រាប់រឹតស្បែកដាសស្គរឲ្យតឹង ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានមានះឡើងជោរ ក្រអឺតក្រទម ដែលមានឫកពាក្រអឺតក្រអោង ដែលចង់ធ្វើជាធំត្រួតត្រាលើគេ ដែលមិនស្ដាប់បង្គាប់។
ឧទាហរណ៍៖ មនុស្សឡើងចាង; ស្ដីបន្ទោសវាខ្លះទៅ កុំឲ្យវាឡើងចាងពេក !
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖