ចាបកន្លង់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង១១.៥ ស.ម ៖ ឈ្មោល៖ ខ្នងមានពណ៌បៃតងខ្ចីរលោង ថ្ងាស បំពង់ក និងដើមទ្រូង មានពណ៌ខៀវចាស់ ពោះនិងគូថពណ៌លឿង ក្រោមកន្ទុយពណ៌ស។ ឈ្មោលក្រោយបន្តពូជ៖ មានបំពង់កពណ៌ខៀវចាស់។ ញី៖ ផ្នែកពោះពណ៌លឿង ខាងក្រោមកន្ទុយពណ៌ស។ ទីជំរក៖ ព្រៃរបោះ តំបន់វាល សួនច្បារ និងតំបន់កសិកម្ម ព្រៃកោងកាង និងតាមព្រៃគុម្ពោត ឆ្នេរសមុទ្រ ។ ជីវសាស្រ្ត៖ ស៊ីលំអងផ្កា ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែធ្នូ ដល់ខែកញ្ញា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖