ចាបចង្ក្រង់ក្បាលខ្មៅ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែងបណ្តោយខ្លួន ១១-១១.៥ សម៖ ពេញវ័យ៖ ខ្លួនពណ៌ត្នោតទំ លើកលែងតែក្បាល បំពង់ ពោះ និងគូថពណ៌ខ្មៅ ចំពុះពណ៌ខៀវខ្ចី។ មិនទាន់ពេញវ័យ៖ ផ្នែកខ្នងពណ៌ត្នោតខ្ចី និងផ្នែកពោះពណ៌លឿងខ្ចី។ ចំណែកប្រភេទ ferruginosa មានក្បាលពណ៌ស បំពង់កខ្មៅ និងពោះទាំងមូលពណ៌ខ្មៅ។ ទីជំរក៖ វាលស្មៅ ព្រៃគុម្ពោត វាលស្រែ ដំណុះព្រៃក្មេង។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែធ្នូ ដល់ខែតុលា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖