ចាបស៊ីរុយខ្នងត្នោត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣-១៣.៥ ស.ម ៖ជាទូទៅផ្នែកខ្នងមានពណ៌ត្នោតខ្ចី ផ្នែកពោះពណ៌សស្រអាប់ ទ្រូងមានពណ៌ប្រផេះ។ គល់ចំពុះផ្នែកខាងក្រោមពណ៌លឿង និងចុងពណ៌ខ្មៅ។ ទីជំរក៖ តំបន់វាល ដំណុះព្រៃក្មេង សួនច្បារ ព្រៃកោងកា។ របាយ៖ ជាប្រភេទហើរឆ្លងកាត់ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមេសា ដល់ខែមិថុនា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖