ចេរ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. បុ.) ដឹង, ជ្រាប, យល់ ។
ឧទាហរណ៍៖ ពុំចេរពុត គឺពុំដឹងពុត។
ពុំចេរហេតុការណ៍ គឺពុំដឹងរឿងហេតុ ។ ព. កា.។
ឧទាហរណ៍៖ ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ (ចេរ ក៏គឺដឹង ដឹង ក៏គឺ ចេរ) ។ សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធ នៃព្រះរាជសម្ភារ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា យូរ យឺតយូរ។
ឧទាហរណ៍៖ ចេរកាល កាលយូរ (មក ពី ចិរ, ឥ > ឯ > ចេរ ។ ម. ព. ចីរកាល និង ចីរចរ ផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖