ចែ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមាន់មានមាឌតូច បើឈ្មោល មានសិរ្សខ្ពស់ សម្បុរក្រហម។
ឧទាហរណ៍៖ មាន់ចែរងាវពីរោះជាងមាន់គក ។
ប្រដាប់ធ្វើដោយដែកមានមុខខុបខ្វេរ សម្រាប់កាវមែកឈើតូចៗ ជាដើម។
ឧទាហរណ៍៖ យកចែកាវដៃទំពាំងឫស្សី ។
ភ្លុកមេដំរី ឬភ្លុកដំរីស្ដរ តូចៗ ខ្លីៗ ទីទៃពីភ្លុកធម្មតា។
ឧទាហរណ៍៖ កាំបិតស្លាដងចែ ។ ចែកាច់ គឺចែដែលមេដំរីកាច់ចោលខ្លួនវា នៅជាប់នឹងដើមឈើរស់ (ខ្មែរសម័យបុរាណខ្លះ សន្មតថាជារបស់មានតម្លៃ ព្រោះគេជឿថាជារបស់ត្រជាក់ត្រជំ) ។
(ចិ.) (ចេ) បងស្រី ។
ឧទាហរណ៍៖ សុំចែអញ្ជើញអង្គុយ ! ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច ទាប កន្តិល។
ឧទាហរណ៍៖ មនុស្សចែ និងមនុស្សតឿដើរជាមួយគ្នា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖