ឆ្កួត
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខូចសតិ, ខូចចរិត វិលវក់ឥតដឹងខុសត្រូវ ។
ឧទាហរណ៍៖ មនុស្សឆ្កួត, ឆ្កែឆ្កួត ។
ឆ្កួតស្លាក់ ដែលភ្លាត់ស្មារតីម្ដងៗ ប្លែកខុសពីប្រក្រតី ព្រោះលេបគ្រាប់ស្លាក់ ។ ឆ្កួតកញ្ឆា ដែលងេងងោង ឡេះឡោះ រម៉េះរម៉ោះព្រោះស្រវឹងកញ្ឆា ។ ឆ្កួតកាមដែលស៊ប់ចិត្តក្នុងសេចក្ដីត្រេកត្រអាលរីករាយ សប្បាយនឹងកាមគុណ ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ឥតដែលមានភ្នកនឹកនាដល់ ជរា ព្យាធិ មរណៈ និងសេចក្ដីព្រាត់ប្រាសនិរាសដែលខ្លួនមុខជានឹងត្រូវបានពុំខាននោះឡើយ ។ ឆ្កួតចិត្ត ដែលមានចិត្តវិបរិត ប្រែប្រួលវឹកវរខុសប្រក្រតី ព្រោះប្រច័ណ្ឌឬសេចក្ដីព្រួយខ្លាំងអំពីហេតុណាមួយ ។ ឆ្កួតទឹកមាត់ ( ព. ប្រ. ) ដែលនិយាយពាក្យឥតប្រយោជន៍តាមតែប្រទះ តាមតែរបូតមាត់ ពីនេះទៅនោះ ពីនុ៎ះទៅនោះ មិនចេះចប់ ។ ឆ្កួតមាត់ ដែលរឥលមាត់ជេរប្រទេចប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក ។ ឆ្កួតយស ដែលតម្កើងខ្លួន, ដែលឆ្មើងខ្លួនរពើតរពើង, លើកខ្លួនហួសហេតុហួសទំនង ដោយជោរចិត្ត ព្រោះយសស័ក្ដិងារការ… ។ ឆ្កួតល្បែង ដែលវក់នឹងល្បែង ។ ឆ្កួតសព្ទ ដែលរៀនប្រែពីភាសាដទៃមកជាភាសារបស់ខ្លួន ភ័ន្ដច្រឡំសព្ទ ចេះតែស្មានៗខុសខ្លះត្រូវខ្លះ ដោយចេះវេយ្យាករណ៏មិនស្ទាត់ ចាំសព្ទក៏មិនប្រាកដ តែហ៊ានថា ហ៊ានប្រែមិនញញើត ។
ឧទាហរណ៍៖ អ្នករៀនឆ្កួតសព្ទ ។
ឆ្កួតស្រា ដែលវឹកវរប្រឡែប្រកោព្រោះសេពសុរាញៀនជាប់ ។ ឆ្កួតស្រី ដែលវក់ចិត្តព្រោះស្រឡាញ់ស្រី, ដែលងងុលព្រោះស្រឡាញ់ស្រី ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យពោលបង្អាប់, បន្ទច់បង្អាក់, ជេរបង្អាប់, ដោយប្រដូចនឹងមនុស្សឆ្កួត ។
ឧទាហរណ៍៖ គ្នាទើបនឹងនិយាយបានពីរបីម៉ាត់ គាត់ស្រែកគំហកឲ្យគ្នាថា ឆ្កួត ! (ព. ទ្រ. ម.) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)