ជន្លូស, ដូនកាយ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកម្ពស់ ១-៣ ម ដុះក្នុងព្រៃល្បោះនៃទ្វីបអាស៊ី និងអូស្រ្តាលីផ្នែកក្តៅ។ ផ្លែអាចបរិភោគបាន តែច្រើនតែពួកក្មេងៗទេ ដែលស៊ីវា។ ក្នុងក្បួនឱសថបុរាណខ្មែរ គេស៊ីត្រួយខ្ចីៗដើម្បីអោយដេកលក់ស្រួល។ ឫស គេស្ងោរផឹករំងាប់ជំងឺគ្រុន។ គ្រូថ្នាំបុរាណប្រើឫសផ្សំជាមួយរុក្ខជាតិដទៃទៀត ធ្វើជាថ្នាំព្យាបាល រាគមួល និង ជំងឺស្បូន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖