Posted on Leave a comment

តើពាក្យ «ជប» មានន័យដូចម្ដេច ?


ជប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) (បា.) ខ្សឹប; ស្វាធ្យាយ​ខ្សឹប​ៗ សូត្រ​រាយ​មន្ត​អាគម​ខ្សឹប​ៗ ឬ​សូត្រ​នឹក​តែ​ក្នុង​ចិត្ត ប្រឡេះ​ផ្គាំ​សូត្រ​ខ្សឹប​ៗ ឬ​សូត្រ​ដោយ​នឹក​តែ​ក្នុង​ចិត្ត​ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិរិយាខ្សឹប, ដំណើរសូត្រខ្សឹបៗ ឬសូត្រនឹកតែក្នុងចិត្ត ។មានសេចក្ដីតំណាលក្នុងរឿងរ៉ាវពីព្រេងនាយថា ឥសីជប នោះគឺឥសីសូត្ររាយមន្ដអាគមខ្សឹបៗ ឲ្យកើតបានជាអ្វីៗ តាមបំណង ។ បើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀត អ. ថ. ជ:ប: ដូចជា ជបក: ( –ក:; សំ. បា. ជបក ) អ្នកជប ។ បើស្ត្រីជា ជបិកា ។ ជបករណ៍ ( –ក; សំ.បា. ជបករណ ) ដំណើរជប, ការជប ។ ជបកម្ម ( –ក័ម ) ដូចគ្នានឹង ជបករណ៍ ។ ជបការ ឬ ជបការក៍ ( –កា; សំ. បា. ជបការក ) ដូចគ្នានឹង ជបក: ។ អ្នកដែលចូលចិត្តតែខាងនិយាយខ្សឹប, មនុស្សហៃខ្សឹប ។ បើស្ត្រីជា ជបការិនី ឬ ជបការិកា ។ ជបនាការ ( –ន៉ាកា ) អាការជប, អាការដែលជប ។ ជបមន្ត ( –មន់ ) មន្ត, អាគមសម្រាប់សូត្របានតែខ្សឹបៗ ឬសូត្រនឹកតែក្នុងចិត្ត ។ ជបមាលា ( – មាលា ) កម្រងសម្រាប់ប្រឡេះសូត្រខ្សឹបៗ ( ផ្គាំ ) ។ ជបលក្ខណ៍ ឬ ជបលក្សណ៍ ( –ល័ក ; បា. ជប + លក្ខណ; សំ. ជប +លក្សណ ឬ ជប + លក្សណ៑ ) នាមកុមារម្នាក់ក្នុងរឿងរាមកេរ្ដិ៍ថាកើតដោយឥសីជប . . . ( ម. ព. ជប និង លក្ខណ, លក្សណ ) ។ ជបសូត្រ ( –សូត; សំ.; បា. ជបសុត្ត ) ផ្គាំ ។ អំបោះចំណងដែលគេសូត្រខ្សបៗ ផ្លុំប្រសិទ្ធីសម្រាប់ចងបង្ការភ័យ ( ប្រើតាមជំនឿអ្នកត្រូវការ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply