ជីកស្មៅជីកទាំងឫស
មានន័យថា ពាក្យប្រើប្រាស់ជាសាកលក្នុងរបបផ្តាច់ការ។ ដោយឡែកក្នុងសង្គមខ្មែរ ពាក្យនេះបានយកមកប្រើពេញនិយម និងអនុវត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ តាមន័យត្រង់ ដើម្បីកុំឱ្យស្មៅដុះសាជាថ្មី គេត្រូវជីកយកទាំងឫស។ តាមន័យនយោបាយ បើគេយល់ថាក្រុមណា ឬបុគ្គលណាមួយដែលជាគូប្រជែង ឬគូប្រឆាំងមិនពេញចិត្តទៅនឹងមនោគមវិជ្ជារបស់គេត្រូវគេកម្ទេចចោលទាំងអស់ ដើម្បីកុំឱ្យប្រឆាំងតបតមកវិញ។
ឧទាហរណ៍៖ ឧ. នៅឆ្នាំ១៩១៧ បដិវត្តន៍រុស្ស៊ីបានអនុវត្តនយោបាយ ជីកស្មៅជីកទាំងឫស ដោយបានសម្លាប់រាជវង្សស្តេចត្សារទាំងពូជ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖