Posted on Leave a comment

តើពាក្យ «ជីរតាំងឱ» មានន័យដូចម្ដេច ?


ជីរតាំងឱ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជីរនេះជាស្មៅម៉្យាង គេយកមកដាំសម្រាប់យកស្លឹកធ្វើគ្រឿងទេស។ ដើមកំណើតដំបូង ជីរនេះ គឺនៅស្រុកអាមេរិកខាងត្បូង។ ស្លឹកជីរតាំងឱ តូចជាងជីរ Cereri។
ជាជីរមួយប្រភេទ ដែលគេដាំយកមកធ្វើជាគ្រឿងទេស និងបន្លែ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរតាំងឱ(២៤) – អំបូរ ៖ UMBELLIFEREAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Apium graveolens L. – ឈ្មោះអង់គ្លេស ៖ Celery – ឈ្មោះបារាំង ៖ Celeri doux – ប្រភពដើម ៖ អាមេរិកខាងត្បូង(២៤) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់១០-២០ស.ម ស្លឹកជីរតាំងឱតូចជាងជីរ celeri – លក្ខណៈជីវសាស្ត្រ ៖ មិនទាន់មានព័តត៌មាន – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅក្នុងតំបន់ត្រជាក់ និងក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេស៖ ស្លឹកដាក់ក្នុងស៊ុប (ពេញនិយមនៅ នៅកម្ពុជា) ធ្វើជាបន្លែឆា។ គល់បុកលាយគ្រឿងប្រឡាក់សាច់អាំង ឬរ៉ូទី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply