Posted on Leave a comment

តើពាក្យ «ជុក» មានន័យដូចម្ដេច ?


ជុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំប៉ូតសក់ឬផ្នួងសក់ ( នៃកុមារឬកុមារី ) ដែលកោរទុកឲ្យនៅតែត្រង់បង្ហើយ ។
ឧទាហរណ៍៖ ទុកជុក, កោរជុក ។

                 ដកជុក ឬ កាត់ជុក ដកសក់ឬកោរសក់ក្រឡឹងជាជ្រលងតូចត្រង់កណ្ដាលទុកឲ្យមានលំនាំដូចជាជុក ជាលម្អដោយយ៉ាងរបស់ស្រ្តី ( ទុកសក់បែបនេះមានប្រើខ្លះតែក្នុងសម័យពីដើម, លើកលែងប្រើតាំងពីក្នុងកាលចុងរាជ្យ នៃព្រះបាទសម្ដេចព្រះនរោត្តមរៀងមក ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទ្រុបទ្រុល, ណែនណាន់, ទ្រលោម ។
ឧទាហរណ៍៖ ស្មៅដុះជុក, ហុយដីជុក. . .។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទ្រុបទ្រុល, ណែនណាន់, ទ្រលោម ។
ឧទាហរណ៍៖ ស្មៅដុះជុក, ហុយដីជុក. . .។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមោលី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply