ជើង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈប៉ែកខាងក្រោមសម្រាប់ឈរ, សម្រាប់ដើរ ។
ឧទាហរណ៍៖ ជើងមនុស្ស, ជើងមាន់ ។ ល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈ្មោះទិសមួយផ្ទុយពីទិសខាងត្បូង, ទិសឧត្ដរ ។
ឧទាហរណ៍៖ ផ្ទះប្អូនខ្ញុំនៅខាងជើងផ្សារ ។
តាមទំនៀមខ្មែរយើងពីបុរាណ នៅវេលាដេក គេតែងសណ្ដូកជើងទៅខាងទិសនោះ បានជាហៅទិស ខាងជើង ។ កុំប្រើថា ជើង, ត្បូង, កើត, លិច ឬ ឡិច ឡើយ, ត្រូវប្រើពាក្យ ខាង ឬ ឯផ្សំផងជាដរាប ។
ឧទាហរណ៍៖ ខាងកើត, ខាងត្បូង, ខាងលិច, ខាងជើង, ឬ ឯកើត, ឯត្បូង, ឯលិច, ឯជើង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖