ជើងគោ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទមានស្លឹកទ្រង់ទ្រាយស្រដៀងនឹងក្រចកជើងគោ មានរសជូរអាចប្រើស្ងោរលាងអ្វីៗបាន ។
ឧទាហរណ៍៖ ស្លឹកជើងគោ ។
ចុល្លព្រឹក្យមានកម្ពស់ ៤-១៥ ម មានផ្កាពណ៌ស្វាយ ឬពណ៌ស ដុះក្នុងព្រៃជ្រុះស្លឹកលើដីទួលចាបពី ៥០០ ម ទៅ ១៥០០ ម ខ្ពស់លើសសមុទ្រ។ ដើមនេះមានក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ នៅស្រុខ្មែឬយើងនិយមដាំដើមជើងគោជាលម្អវិថីនានាក្នុងទីក្រុង ជាពិសេសក្រុងភ្នំពេញុ។ ផ្កាជើងគោ គេអាចចៀនបរិភោគបាន។ សំបកសម្រាប់ថ្វើថ្នាំព្យាបាលរបួស។ ដើមទាំងមូល (ធាង ស្លឹក ឫស ផ្លែផ្កា ។ល។) គេតែងប្រើការធ្វើឱសថរម្ងាប់ជំងឺរមួល ដោយផឹកទឹកស្ងោរ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖