Posted on Leave a comment

តើពាក្យ «ជើងទៀន» មានន័យដូចម្ដេច ?


ជើងទៀន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយថ្មឬឈើជាដើម ក្រឡឹងមានក្បាច់រំហួតមានកន្ទួត សម្រាប់ដាក់កល់បង្កាន់ដៃឬដាក់ជាលម្អការរចនាទាំងពួង ។ ប្រដាប់សម្រាប់បិទទៀន ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៥-៤០ ស.ម។ នៅរដូវមិនបន្តពូជៈ ចំពុះខ្មៅតូចត្រង់វែងស្រួច មានជើងវែងពណ៌ក្រហម ស្លាបខ្មៅ បន្ទូលក្បាលពណ៌ប្រផេះក្រម៉ៅ។ ឈ្មោលរដូវបន្តពូជៈ ដងខ្លួនទាំងមូលលើកលែងស្លាបមានពណ៌សស្គុស និងស្លាបពណ៌ខ្មៅ។ ញីរដូវបន្តពូជៈ បន្ទូលក្បាលរាងប្រផេះស្រាល ខ្លួនធាត់មូល។ ទីជំរកៈ នៅតាមជាយតំបន់ដីសើមវាលស្រែអំបិល តំបន់ឆ្នេរសមុទ្រ ទន្លេធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំ មាននៅគ្រប់ទីកន្លែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply