Posted on Leave a comment

តើពាក្យ «ជ័រ» មានន័យដូចម្ដេច ?


ជ័រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្លាញ់រុក្ខជាតិ, លតាជាតិ ឬតិណជាតិចំពូកខ្លះមានសម្បុរផ្សេងៗ មានលក្ខណៈស្អិត ។ ជ័រក្រាក់ ជ័រដែលចេញព្រោះកម្ដៅភ្លើងឆេះរណ្ដៅជ័រ កាលនៅក្ដៅរាវថ្លា លុះអស់អំណាចកម្ដៅក៏កករឹងក្ដាំង ។ ជ័រចុង ជ័រដែលហូរចេញឯងអំពីឈើផ្ចឹកជាដើម កករឹងស្រួយ ។ ជ័រចេក ទឹកសុក្ក: ( ពាក្យបញ្ចៀស ដោយប្រដូចនឹងជ័រនៃចេក ) ។ ជ័រឆក់ ជ័រមានពិសសម្រាប់លាបគ្រឿងប្រហារមានព្រួញជាដើម ។ ជ័រទឹក ជ័រដែលចេញអំពីរណ្ដៅជ័រនៅដើមត្រាចឬដើមឈើទាល មានលក្ខណ:រាវ, ជ្រាយ, ទន់ ។ ជ័របាម ជ័រដែលគេស្ល ឬដែលគេដំឲ្យបែកសាច់ស្អិតខ្លាំង សម្រាប់ដាក់ឲ្យជាប់សត្វបក្សី ។ ជ័រលុប ( –លប់ ) ជ័រសម្រាប់ដុសលុបស្នាម, គំនូស, អក្សរដែលគូស, ដែលសរសេរដោយខ្មៅដៃ ឬដោយទឹកសរសេរ; ហៅ កៅស៊ូលុប ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply