Posted on Leave a comment

តើពាក្យ «ញត្តិ» មានន័យដូចម្ដេច ?


ញត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ជ្ញាប្តិ ) វាចាដែលភិក្ខុរូបណាមួយសូត្រប្រកាសឲ្យជំនុំសង្ឃដឹង គឺសម្ដីដែលភិក្ខុសូត្រផ្តៀងជំនុំសង្ឃ ក្នុងការធ្វើសង្ឃ កម្មដែលមានបង្គាប់ថា ត្រូវឲ្យផ្ដៀងជំនុំសង្ឃដែលមកប្រជុំក្នុងទីនោះជាមុន ទើបធ្វើបាន, ដើម្បីឲ្យដឹងថា សង្ឃកម្មនោះ ត្រឹមត្រូវតាមវិន័យហើយ ឬមានទាស់ខុសដោយហេតុណាមួយ ( ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា ) ។ ញត្តិ – សព្ទនេះមកពី ញា “ដឹង, យល់, ស្គាល់” ផ្សំនឹង តិ-បច្ច័យជា ញាតិ, សម្រេចរូបមកទៀតជា ញត្តិ ” សម្ដីប្រកាសយោបល់ឲ្យគេដឹង” ។ ប្រើជាសាធារណៈក៏បាន, មាន២យ៉ាងគឺ ញត្តិស្រប, ញត្តិជំទាស់ ឬហៅថា ញត្តិយល់ស្រប, ញត្តិយល់ទាស់ វិញក៏បាន ។ តាមទម្លាប់ពីបុរាណ គេតែងអានពាក្យ ញត្តិ នេះថា ញាត់ ចំពោះសង្ឃកម្មផ្សេងៗ មានពិធីបំបួសកុលបុត្រជាភិក្ខុនិងកឋិនជាដើម ។
ឧទាហរណ៍៖ សូត្រញត្តិនាគ ឬ ញត្តិនាគ ( សូតញាត់នាក ឬញាត់នាក ) សូត្រញត្តិក្នុងពិធីបំបួសកុលបុត្រដែលសន្មតនាមថានាគឲ្យទៅជាភិក្ខុ; ញត្តិកឋិន ( ញាត់កៈឋិន ) សូត្រញត្តិក្នុងកិច្ចកឋិន ។ ល ។

                     សេចក្តីស្នើដែលចេញមកពីសមាជិកម្នាក់ ក្នុង សន្និបាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply