Posted on Leave a comment

តើពាក្យ «ញស្រុក» មានន័យដូចម្ដេច ?


ញស្រុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម៉្យាង កម្ពស់ ៤-១០ ម​ ដុះក្នុងព្រៃស្រោងនៃអាស៊ីផ្នែកក្ដៅ គេច្រើនដាំជិតផ្ទះ ។ ស្លឹកប្រើជាអាហារបាន ខ្មែរយើងនិយម ប្រើស្លឹក ញ ឬស្លឹកកន្តួត សំរាប់ធ្វើម្ហូបម៉្យាងឈ្មោះ (amok) ។ ផ្លែទុំ បរិភោគជាមួយអំបិលបាន ។ គ្រូថ្នាំបុរាណប្រើឫស ធ្វើថ្នាំព្យាបាល រោគឡើងឈាម ។
ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទក្នុងប្រទេសកម្ពុជា សម្រាប់ធ្វើជាគ្រឿងទេសបន្លែ និងផ្សំជាឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ញស្រុក – អំបូរ ៖ RUBIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Morinda citrifolia L. – ឈ្មោះអង់គ្លេស ៖ Noni – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ ទ្វីបអាស៊ី – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៤-១០ម ដើមមានសម្បករលីងពណ៌ត្នោតប្រផេះ បែកមែកសាខា។ ស្លឹករាងពងក្រពើ គល់និងចុងស្លឹកស្រួច មានប្រវែង១២-៣០ស.ម ទទឹង៦-១៥ស.ម។ ស្លឹករលោងដុះទល់ទង និងមានគែមស្លឹករលីង។ ផ្កាពណ៌សដុះជាកញ្ចុំនៅតាមប្រគាបស្លឹក។ ផ្លែរាងមូលទ្រវែងមានភ្នែកគ្របដណ្តប់ ផ្លែខ្ចីពណ៌បៃតង ពេលទុំពណ៌លឿងស។ គ្រាប់ពណ៌ត្នោត។(៤២) – លក្ខណៈជីវសាស្ត្រ ៖ ស្លឹក ផ្កា និងផ្លែខ្ចី មានរសជាតិល្វីងប្រហាត – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ចីយកមកធ្វើជាគ្រឿងទេស ឬបន្លែ ដាក់ក្នុងសម្លខ្ទិះ អាម៉ុក។ល។ ជាឱសថ៖ ស្លឹកបុកពូតយកទឹកសម្រាប់កក់សក់សម្លាប់ចៃ បិទរបួស ព្យាបាលឈឺសន្លាក់ឆ្អឹង ឈឺហើម រាកមួល គ្រុនក្តៅ និងស្លជាថ្នាំប៉ូវកម្លាំង(៤២)។ ផ្កាប្រើជាថ្នាំរបេង(៤២)។ ផ្លែខ្ចីអាំងឱ្យឆ្អិនព្យាបាលរាកមួល ហឺត គ្រុន ទឹកនោមផ្អែម ហើម រដូវមិនទៀង ធ្លាក់ឈាម និងបណ្តេញខ្យល់ក្នុងពោះវៀន(៤២)។ ដើមព្យាបាលរោគរបេង(៤២)។ ឫសព្យាបាលចុករោយដៃជើង ចុកខ្នង បន្ទន់លាមក(៤២) និងព្យាបាលរោគឡើងឈាម(៤៣)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply