Posted on Leave a comment

តើពាក្យ «ញាតិ» មានន័យដូចម្ដេច ?


ញាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ជ្ញាតិ ) អ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងមាតាឬខាងបិតា; ដែលហៅថា ញាតិ ៧ សន្ដាន ឬ ញាតិ៧ជួរ នោះ តាមន័យក្នុងគម្ពីរពុទ្ធសាសនាលោកឲ្យរាប់ថ្នាក់ខាងលើ ៣ ជាន់ គឺថ្នាក់មាតាបិតា១, ថ្នាក់ជីដូនជីតា១, ថ្នាក់យាយទួតតាទួត ១; ថ្នាក់ខាងក្រោមខ្លួន ៣ជាន់ទៀត គឺថ្នាក់កូន១, ថ្នាក់ចៅ១, ថ្នាក់ចៅទួត១ រួមជា ៦ថ្នាក់, ជា ៧ ថ្នាក់នឹងខ្លួនយើង; មនុស្សទាំងប៉ុណ្ណេះហៅថា ញាតិ ៧ សន្ដាន ។ ញាតិធីតា (—ធីដា; បា. ញាតិធីតុ > ញាតិធីតា; សំ. ជ្ញាតិទុហិត្ឫ ) កូនស្រីរបស់ញាតិ ។ ញាតិបុត្ត ឬ ញាតិបុត្រ (––បុត; បា. ញាតិបុត្ត; សំ ជ្ញាតិបុត្រ ) កូនប្រុសរបស់ញាតិ ។ ញាតិប្រេត ( –– ប្រែត; បា. ញាតិបេត, ញាតិប្បេត; សំ. ជ្ញាតិប្រេត ) ប្រេតដែលជាញាតិ; ញាតិដែលចែកឋាន ទៅកាន់បរលោកហើយ ។
ឧទាហរណ៍៖ ឧទ្ទិសចំណែកបុណ្យជូនទៅញាតិប្រេត ។

                 ញាតិពន្ធ ឬ ញាតិដោយពន្ធ (ញាត-ពន់; បា. ញាតិ+ពន្ធ ) ជនដែលគេរាប់ថាជាញាតិ ដោយជាប់ទាក់ទងគន្លងគ្នា គឺញាតិដោយសារ ដូចយ៉ាង ម្ដាយក្មេក, ឳពុកក្មេក, កូនប្រសា, មាមីងក្មេក, បងថ្លៃ, ប្អូនថ្លៃ ( ខាងប្ដី ឬខាងប្រពន្ធ ) ។ ល ។ ញាតិពលី (––ពៈលី; បា. –– ពលី; សំ. ជ្ញាតិ –– ) ពលីការដែលគេធ្វើដល់ញាតិ, ការសង្គ្រោះញាតិ ( ម. ព. ពលី, ពលីការ ផង ) ។ ញាតិភេទ ឬ ញាតិសម្ភេទ (––ភេត ឬ ––សំភេត ) ការបែកបាក់នៃញាតិ, ដំណើរបែកខ្ញែកចាកញាតិ ។ ញាតិវង្ស (––វង់) តំណនៃញាតិ, ពួកញាតិ ( ប្រើជា ញាតិវង្សា, ញាតិពង្ស, ញាតិពង្សា ក៏មាន ) ។ ញាតិវង្សានុវង្ស (––វង់-សា-នុ-វង់) តំណនៃញាតិដែលជាប់តវង្សត្រកូលគ្នាជាលំដាប់លំដោយមក ។ ញាតិវិវាទ (––វិវាត) សេចក្ដីទាស់ទែងនៃញាតិ, ជម្លោះនៃពួកញាតិ ។ពាក្យផ្ទុយ ញាតិសាមគ្គី ។ ញាតិសង្គហៈ ឬ ញាតិសង្គ្រោះ (––សង់គៈហៈ ឬ––សង់គ្រោះ ) ការទំនុកបម្រុងដល់ញាតិ, ការជួយដោះទុក្ខធុរៈញាតិ ។ តាមន័យក្នុងច្បាប់ក្រមរដ្ឋប្បវេណីខ្មែរឲ្យរាប់ដូច្នេះថា អ្នកដែលកើតចេញមកពីគោត្រតែមួយ ហៅថា ញាតិ; មាន ២ ពួក គឺ ញាតិជួរខ្សែផ្ទាល់ មួយពួក, សាខាញាតិ មួយពួក; ញាតិជួរខ្សែផ្ទាល់នោះ គឺអ្នកដែលកើតតគ្នាពី ១ ទៅ ១ តាមលំដាប់គឺឳពុក, កូន, ចៅ, ចៅទួត ។ ល ។ ញាតិសន្ដាន (ញាត-សណ្ដាន; បា. ញាតិ+សន្ដាន; សំ. ជ្ញាតិ+ សន្ដាន ) តំណឬវង្សនៃញាតិ, ត្រកូលដែលជាប់ជាញាតិ ( ម. ព. ញាតិ និង សន្ដាន ផង ) ។ ញាតិសាមគ្គី (ញា-តិសាមុ័ក-គី ) សេចក្ដីព្រមព្រៀងរបស់ញាតិ ។ ពាក្យផ្ទុយ ញាតិវិវាទ ។ ញាតិសាលោហិត (ញា-តិ––ឬញាតសា-លោហិត; បា.; សំ. ជ្ញាតិ+ ស្វលោហិត ) ញាតិដែលជាប់ខ្សែលោហិតជាមួយគ្នា. . . ( ម. ព. សាលោហិត ផង ) ។ រហូតដល់ជាន់ទី៧, ញាតិជួរនេះតាមតែថ្នាក់ណានឹងថ្នាក់ណាក៏ដោយ ច្បាប់ហាមមិនឲ្យយកគ្នាជាប្ដីប្រពន្ធឡើយ; ឯសាខាញាតិនោះ គឺអ្នកដែលកើតចេញពីគោត្រជាមួយគ្នាដែរ តែបែកទៅជាមែកដទៃ ដូចយ៉ាង បងប្អូនបង្កើត, មាមីងនិងក្មួយ, បងប្អូនជីដូនមួយ ជីទួតមួយចុះរៀងទៅ; ញាតិទាំងពីរខាងនេះ ច្បាប់អនុញ្ញាតឲ្យយកគ្នាជាប្ដីប្រពន្ធបាន ពីត្រឹមថ្នាក់ទី ៤ គឺពីត្រឹមបងប្អូនជីដូនមួយចុះរៀងទៅ ។ សព្ទនេះ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ.ថ. ញា-តិ ដូចជា ញាតិកម្ម( ––ក័ម; បា.; សំ. ជ្ញាតិកម៌ន៑ ) កិច្ចការ, មុខការរបស់ញាតិ ។ ញាតិកិច្ច (––កិច ; បា.; សំ. ជា្ញតិក្ឬត្យ ) ការរវល់របស់ញាតិ ។ ញាតិគារវៈ (––គារៈវៈ; បា. ញាតិគារវ; សំ. ជ្ញាតិគៅរវ ) សេចក្ដីគោរពចំពោះញាតិ គឺសេចក្ដីយកចិត្តទុកដាក់ គួរសម, ឱនលំទោន, កោតខ្លាចញាតិតាមជាន់ តាមថ្នាក់ ។ ញាតិដោយសារ (ញាតដោយសា) ម. ព. ញាតិពន្ធ ឬ ញាតិដោយពន្ធ ។ ញាតិទាយាទ ( ញា-តិ-ទាយាត ) ទ្រព្យសម្បាច់របស់ញាតិ; អ្នកដែលត្រូវទទួលទ្រព្យសម្បាច់របស់ញាតិ; កូនប្រុសស្រីរបស់ញាតិ ។ ញាតិធម៌ (ញា-តិ–– ) ធម៌របស់ញាតិ; សេចក្ដីសង្គ្រោះដល់ញាតិ
ឧទាហរណ៍៖ អ្នកដែលបានធ្វើបុណ្យឧទ្ទិសផល ជូនដល់បុព្វបុរសទាំងឡាយឈ្មោះថាបានបំពេញញាតិធម៌ដ៏សមគួរហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply