ញៀតស្បាត
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលញឹកជ្រៀតជុកជិតដោយស្មៅ ឬស្បូវ និងឈើតូចៗ។
ឧទាហរណ៍៖ ព្រៃញៀតស្បាត ។
ហៅថា ញៀតញឹក ក៏បាន; ចួនណាហៅត្រឹមតែ ញៀត ក៏បាន ។
ឧទាហរណ៍៖ ព្រៃនុ៎ះញៀតក្រាស់ណាស់ ។
ប្រើជា ន. ក៏មាន ។
ឧទាហរណ៍៖ ទីនោះមានសុទ្ធតែញៀតស្បាតមិនអាចចូលទៅបានដោយងាយទេ ។ អ្នកស្រុកខ្លះនិយាយថា ញាតស្បាត (គួរប្រើ ញៀតស្បាត វិញ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖