Posted on Leave a comment

តើពាក្យ «ញោម» មានន័យដូចម្ដេច ?


ញោម


?ថ្នាក់ពាក្យជា បុរិសសព្វនាម 
មានន័យថា ពាក្យសម្រាប់បព្វជិតហៅមាតាបិតាបង្កើតឬមាតាបិតាចិញ្ចឹម
ឧទាហរណ៍៖ ញោមប្រុស គឺឳពុក, ញោមសិកា ឬ ញោមស្រី គឺម្ដាយ; ឬឧបាសកឧបាសិកាឯទៀតៗ ។

                 ដែលមានចំណាស់ ប្រហែលនឹងមាតាបិតារបស់ខ្លួន បព្វជិតក៏ហៅញោមបានដែរ ។

                 ញោមញាតិ ឬ ញាតិញោម ពាក្យសម្រាប់បព្វជិតហៅពួកឧបាសកទាយកដោយរួបរួម ។
ឧទាហរណ៍៖ វត្តនេះមានញាតិញោមជើងវត្តតិចណាស់; សូមឲ្យញាតិញោមខំរៀនធម៌ កាន់សីល ប្រព្រឹត្តសុចរិតតាំងចិត្តស្លូតត្រង់គ្រប់គ្នាឡើង នឹងបានសេចក្ដីសុខចម្រើនកើនឡើងទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply