ដង្កោ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ផ្លែមូលៗមានរសចត់សម្រាប់ប្រើជាគ្រឿងជ្រលក់ ឬយកមកកែផ្សំធ្វើជាអាហារក៏បាន ។
ឧទាហរណ៍៖ ផ្លែដង្កោទុំក្រហមប្រាក ។
ព្រឹក្សកម្ពស់ ១០-១២ ម ដុះក្នុងព្រៃធំ ឬស្ទើរធំនៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងឧបទ្វីបឥណ្ឌូចិន។ ផ្លែទុំបរិភោគជាចំណីបាន។ ផ្លែខ្ចី និងទុំមានជាតិថ្នាំពណ៌ក្រមៅសម្រាប់ជ្រលក់សំពត់ សំណាញ់ អំបោះ ឬកញ្ជ្រែង ល្អី ចង្អេរ។ ផ្លែខ្ចីៗ គេស្ងោរផឹកជាថ្នាំរាកមួល។ សំបកស្ងោរសម្រាប់ជ្រលក់ស្បែក។ ឈើពណ៌សឆ្នូតខ្មៅមានតម្លៃណាស់ គេប្រើធ្វើវត្ថុតាំងលំអ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖