Posted on Leave a comment

តើពាក្យ «ដូង» មានន័យដូចម្ដេច ?


ដូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើស្រុកមានផ្លែជាអាហារ ផ្លែមានទឹក មានសាច់ខាងក្នុងរលា កាលណាទុំសាច់នោះមានប្រេង; ដូងមានច្រើនប្រភេទគឺ ដូងផេះ, ដូងភ្លើង, ដូងសែត, ដូងខ្ទិះ, ដូងតាកែ ( ដូងកូវកែ ) ជាដើម ។ ដូងត្នោត ដូងដែលមានផ្លែជាប់រដុបរដៀនដូចធ្លាយត្នោត ( មិនសូវមាន ) ។
ព្រឹក្សម៉្យាងសន្តានស្លា ត្នោត កម្ពស់ ២-៣០ ម មានដើមកំណើតក្នុងទ្វីបអាស៊ី គេស្គាល់ដូងជិត៤ពាន់ឆ្នាំហើយនៅប្រទេសចិន (ក្នុងកំណាពហយចិនមួយ គេឃើញមានឈ្មោះដូង កំណាព្យសរសេរប្រហែល២ពាន់ឆ្នាំមុនព្រះយេស៊ូ) ។ ដូងមានច្រើនប្រភេទណាស់ តែឈ្មោះវិទ្យាសាស្ត្រនៅដដែល មានដូងភ្លើង ដុងតុកកែ ដូងខ្ទិះ ដូងសម្លរ ។ល។ ដើមដូងមានប្រយោជន៍ណាស់ ស្លឹកសម្រាប់ធ្វើដំបូលផ្ទះ ឬសង់រោងបុណ្យ ។ល។ ផ្កាដូងពេលខ្លះប្រើបាចជំនួសផ្កាស្លា ក្នុងពិធីអាពាហ៍ពិពាហ៍។ ផ្លែគេប្រើបានច្រើនប្រភេទណាស់ ទឹកដូងជាភេសជ្ជៈល្អណាស់ សាច់ដូងខ្ចីគេបរិភោគជាមួយទឹក សាច់ច្របាច់យកខ្ទិះស្លរ ធ្វើបង្អែមផ្សេងៗ ឬស្ងោរធ្វើប្រេង។ ស្រកីដូងគេតែងយកធ្វើអំបោស។ ពេទ្យបុរាណ ប្រើឫសដូងសម្រាប់ផ្សំថ្នាំព្យាបាលជំងឺរាកមួល។ ត្រឡោកដូង គេដុតក្នុងផេះក្តៅឱ្យចេញជ័រ ជ័រនេះប្រើសម្រាប់លាបឱ្យបាត់ឈឺធ្មេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply