Posted on Leave a comment

តើពាក្យ «ដើមទឹកដោះ, ទឹកដោះព្រៃ» មានន័យដូចម្ដេច ?


ដើមទឹកដោះ, ទឹកដោះព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្ស ឬចុល្លព្រឹក្សមួយកម្ពស់ ១ – ២ ម ដុះក្នុងព្រៃស្រោងលើដីខ្សាច់ នៃឥណ្ឌូចិន (កម្ពុជា លាវ វៀតណាមខាងត្បូង ថៃ ) ។ ផ្កាមានពណ៌ស អាចស្រុះបរិភោគបាន គេបរិភោគផ្កានេះពេលមានទុរិ្ភក្ស ( ១៩៧៥ -១៩៧៩) ។ ឈើមានពណ៌ស វិជ្ឈមាត្រប្រហែល ១០ស.ម សម្រាប់ធ្វើរបស់ប្រើប្រាស់ក្នុងផ្ទះ និងក្នុងការបូជា ។ គ្រូបុរាណទុករុក្ខជាតិនេះ ជាដើមឱសថប្រឆាំងរោគរាកមួល ។ គេយកស្លឹកប្រើសម្រាប់ព្យាបាលក្មេងៗ ។ សម្រាប់មនុស្សចាស់ គេស្ងោរដើម សំបក និងឫស ឲ្យផឹក ពេលខ្លះ អាចត្រាំស្រា ស ក៏បានដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply