ដែនជម្រកសត្វព្រៃ
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់ក្នុងដែនដីគោក ឬដែនទឹក ដែលតម្រូវឱ្យមានការធ្វើអន្តរាគមន៍យ៉ាងសកម្ម សម្រាប់បំពេញគោលបំណងគ្រប់គ្រង ដើម្បីធានាឱ្យមានការថែទាំទីជម្រក និង/ឬដើម្បីបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ ឬរុក្ខជាតិ។ ២. ដែនធម្មជាតិដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារប្រភេទសត្វព្រៃ និងរុក្ខជាតិរបស់ជាតិសំខាន់ៗ និងសហគមន៍ធម្មជាតិ ឬលក្ខណៈរូបសាស្រ្តរបស់បរិស្ថាន ជាទីដែលភាវៈទាំងនេះ ត្រូវការជាពិសេសនូវអន្តរាគមន៍ពីមនុស្សសម្រាប់ភាពស្ថិតស្ថេររបស់វា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖