Posted on Leave a comment

តើពាក្យ «ដំបូង» មានន័យដូចម្ដេច ?


ដំបូង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជាបឋម, ជាខាងដើម, មុន, ទីមួយ : គ្រាដំបូង, ជាន់ដំបូង . . .។ ដំបូងខ្យល់ ន. ឬ គុ. ខ្យល់ដំបូង គឺខ្យល់ដែលបក់ពីទិសឧត្ដរមកជាដំបូងក្នុងខាងដើមនៃហេមន្ដរដូវ : គ្រុនដំបូងខ្យល់ គឺគ្រុនដែលបណ្ដាលអំពីខ្យល់ដំបូងនោះ ។ ដំបូងចិត្ត ន. ឬ គុ. ដំណើរថ្មោងចិត្ត, ដែលទើបនឹងតាំងចិត្តផ្ដើម ផ្គង ជាដំបូង ឬដែលទើបនឹងចាប់ចិត្តស្រឡាញ់, រាប់រកជាដំបូង ។ ដំបូងដៃ ន. ឬ គុ. កិច្ចការអ្វីមួយដែលគេទើបនឹងតាំងផ្ដើមជាដំបូង, ដែលតាំងផ្ដើមជាមុនបំផុត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply