Posted on Leave a comment

តើពាក្យ «ឋានបទ្ម» មានន័យដូចម្ដេច ?


ឋានបទ្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ.; បា. ឋាន + បទុម; សំ. ស្ថាន “ទី, ទីតម្កល់ + បទ្ម “ឈូក” ) ពាក្យនេះខ្មែរយើងពីបុរាណ ប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារ ដែលរចនាធ្វើជាជើង, ជាទ្រនាប់ ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោម ហៅថា ឈូកផ្កាប; ដែលផ្ងារឡើង ហៅថា ឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ឬមានតែឈូកផ្ងារក្ដី ឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដី ហៅថាឋានបទ្ម បានដូចគ្នា ។
ឧទាហរណ៍៖ ឋានបទ្មទ្រព្រះពុទ្ធរូប, ឋានបទ្មទេវរូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply