Posted on Leave a comment

តើពាក្យ «ណ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី៥ ក្នុងវគ្គទី៣ ជាវគ្គន្តៈ, ជាសកដ្ឋាននាសិកដ្ឋានជៈ មានសំឡេងកើតក្នុងក្បាលនិងច្រមុះ, អាចតម្រួតលើព្យញ្ជនៈ ៤ តួ ក្នុងវគ្គរបស់ខ្លួន និងលើតួឯងផងគឺ តម្រួតលើ ដ, ឋ, ឌ, ឍ និង ណ ខ្លួនឯងផងដែរ ដូចជា កណ្ដាល, សណ្ឋាន, បណ្ឌិត; តម្រួតលើ ឍ ធ្លាប់ឃើញតែ ឍុណ្ឍិ “ព្រះគ្នេស” មួយប៉ុណ្ណេះ, បណ្ណាការ, បណ្ណាល័យ ។ល។ សម្រាប់ភាសាសំស្ក្រឹតនិងបាលី, ជាឃោសៈ; សម្រាប់ភាសាខ្មែរ, ជាឃោសៈ ក៏មាន ដូចជា ធរណី, បវេណី ឬ ប្រពៃណី ( —នី ) . . .។ ជាអឃោសៈក៏មាន ស្ទើរតែទាំងអស់, ដូចជា ទៅណា ?, ណាយចិត្ត, ចំណី, ប្រណី ។ ល ។ ណ នេះ អាចតម្រួតលើ ហ ផងក៏បាន, ជាឧរជៈ ( មានសំឡេងក្នុងទ្រូង ), ដូចជា តណ្ហា, ណ្ហើយ; សណ្ហសុខុម “ល្អិតណាស់” ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply