តម្រិះ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីត្រិះ, សេចក្តីរិះគិត ។
ឧទាហរណ៍៖ មនុស្សមានតម្រិះល្អ គឺមនុស្សដែលមានសេចក្តីរិះគិតត្រូវ ។
សៀមយកទៅប្រើជា ដាំរិ, បំប្លែងចេញពីពាក្យ ត្រិ (អ. ថ. ទ្រិ), ត្រិ នេះក៏គឺ ត្រិះ (ត្រិះរិះ) របស់ខ្មែរហ្នឹងឯង; ពាក្យខ្មែរយើងថា តម្រិះ ជា ន. របស់ ត្រិះ; រាជសព្ទ ប្រើជា កិ. ថា ទ្រង់ព្រះតម្រិះ គឺទ្រង់មានព្រះយោបល់ត្រិះរិះ, រិះរេ (សៀមប្រើជា រ. ស. ដែរថា សុងផ្រៈដាំរិ គឺទ្រង់ព្រះតម្រិះហ្នឹងឯង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖