តម្លង់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សឬសត្វដែលថ្លង់ ។
ឧទាហរណ៍៖ មេតម្លង់, អាតម្លង់ (ព. ទ្រ. ព. ម.) ។
ព. រ. ថា ថ្លង់ ។
ឧទាហរណ៍៖ មនុស្សថ្លង់, គាត់ថ្លង់ស្ដាប់មិនសូវឮទេ ។
 ព. គ. ថា ធ្ងន់ត្រចៀក ។
ឧទាហរណ៍៖ គាត់ធ្ងន់ត្រចៀកស្ដាប់មិនសូវឮទេ ។
                ព. ខ្ព. ថា ហ៊ឹង ឬ ហ៊ឹងត្រចៀក (ជាពាក្យសម្រាលដោយមិនហ៊ានចេញថា ថ្លង់) ។
?ថ្នាក់ពាក្យជា គុណនាម

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យហ៊ឹងស្ដាប់ពុំឮ, ធ្វើឲ្យថ្លង់អផ្សុកត្រចៀក ។
ឧទាហរណ៍៖ កុំតម្លង់គេ; និយាយតម្លង់រកតែនឹងដេកពុំបាន ។
              ធ្វើឲ្យហ៊ឹងស្ដាប់ពុំឮ, ធ្វើឲ្យថ្លង់អផ្សុកត្រចៀក ។
ឧទាហរណ៍៖ កុំតម្លង់គេ; និយាយតម្លង់រកតែនឹងដេកពុំបាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖