តុមត្ថកិរិយា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) កិរិយាសព្ទបាលីជារូបធាតុ ដែលពុំទាន់បំបែកចេញតាមបុរិសសព្វនាមទាំង ៣ បែបនៅឡើយ ដូចជា ករ៑ “ធ្វើ” , ចរ៑ “ប្រព្រឹត្ត; ដើរ” ; តរ៑ “ឆ្លង” ជាដើមដែលចុះ តុំ-បច្ច័យ មកជាជំនួយកុំឲ្យនៅត្រឹមតែរូបដើមសុទ្ធ, ករ៑>កត្តុំ ឬ កាតុំ; ចរ៑>ចរិតុំ; តរ៑>តរិតុំ ។ល។ សម្រាប់ប្រើចំពោះតែក្នុងភាសាសំស្ក្រឹតនិងបាលីប៉ុណ្ណោះ, ឯភាសាខ្មែរពុំមាន តុមត្ថកិរិយា នេះទេ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖