តេជ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. តេជស៑) អំណាច, អានុភាព, កម្លាំង; កម្ដៅ; ភ្លើង… ។ តេជដៃ ន. កម្លាំងឬអំណាចថ្វីដៃ ។
ឧទាហរណ៍៖ ច្បាំងឲ្យឃើញតេជដៃ ។
ព្រះតេជព្រះគុណ ន. គុណនៃអំណាច ឬអំណាចនិងគុណ ។
ឧទាហរណ៍៖ យើងបានសេចក្តីសុខក្សេមក្សាន្ត ដោយសារព្រះតេជព្រះគុណរបស់រាជការ… ។
?ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា លោកជាធំ, លោកជាម្ចាស់, លោក ។
ឧទាហរណ៍៖ សូមព្រះតេជព្រះគុណអភ័យទោស!; អញ្ជើញព្រះតេជព្រះគុណពីសា!; និមន្តព្រះតេជព្រះគុណឆាន់!
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖