តេន
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លាប់, ងាប់ ។
ឧទាហរណ៍៖ តេនទៅហើយ!; តេនឲ្យស្រឡះទៅ ! ; ឮថាវាឈឺ មិនទាន់បានទៅសួរវាផង ស្រាប់តែតេនទៅហើយ ! (ព. សា. ច្រើនប្រើចំពោះតែការត្លុកកំប្លែង)។
ពាក្យនេះជាប់មកពីបាលីថា តេន មរណំ ជាអង្គទី៥របស់បាណាតិបាត ដែលមានន័យថា “សត្វស្លាប់ ព្រោះព្យាយាមនោះ ឬព្រោះការខ្នះខ្នែងសម្លាប់នោះ” គឺយកតែត្រឹមពាក្យ ” តេន ” មួយកំណាត់ខាងដើមប៉ុណ្ណោះ ដែលមានន័យថា ” ព្រោះព្យាយាមនោះ ” មកសន្មតប្រើថា ស្លាប់ ទេដឹង?
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖