Posted on Leave a comment

តើពាក្យ «តែម» មានន័យដូចម្ដេច ?


តែម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថែមថ្នាំកែពណ៌ ។
ឧទាហរណ៍៖ ត្រូវតែមថ្នាំលឿងបន្តិចទៀត (ប្រើចំពោះតែការគូរវាសលាបលន) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. ត័ងប្រិ៍-ប៉ុស្ដិ៍ Timbre-poste) បំណែកក្រដាសមានរូបភាព ជាគ្រឿងសម្គាល់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេស សម្រាប់ប្រើបិទលើសំបុត្រស្នាម ។ល។ សម្គាល់ថាបានចេញថ្លៃពន្ធរួចហើយ ។
ឧទាហរណ៍៖ សំបុត្របិទតែម, ក្រដាសបិទតែម (ហៅឲ្យពេញតាមភាសាបារាំងសែសថា តែមប៉ុស្ដិ៍ ឬ តែមប្រិ៍ប៉ុស្ដិ៍ ក៏បាន, អ. ថ. តែមប៉ុស) ។

                  ឧបាយកល, ល្បិច, ម៉ិតប្រាយ (មិនសូវប្រើ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply