Posted on Leave a comment

តើពាក្យ «តំណាប់» មានន័យដូចម្ដេច ?


តំណាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្អែមគោក, ក្រៀមដែលគេធ្វើដោយផ្លែ, មើម, ឫស, ដើម, សំបក ។
ឧទាហរណ៍៖ តំណាប់ត្រឡាច, តំណាប់ចេក, តំណាប់ខ្ញី, តំណាប់ដំឡូង, តំណាប់មើមសាមសិប, តំណាប់គល់ល្ហុង (ល្ហុងស៊ីផ្លែ), តំណាប់សំបកក្រូចសើច ឬ ក្រូចត្លុង ។ល។

                 ប្រើជា ដំណាប់ ក៏មាន, ត្រូវប្រើ តំណាប់ វិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply