Posted on Leave a comment

តើពាក្យ «តំបន់» មានន័យដូចម្ដេច ?


តំបន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី; ប៉ែក​ដី; ប៉ែក​ព្រៃ ជាដើម ។
ឧទាហរណ៍៖ ក្នុង​តំបន់​មួយ ដី​មួយ​តំបន់; ព្រៃ​មួយ​តំបន់ ។

               ទីស្ដីការរាជការមួយផ្នែកតូច មានសង្កាត់ប៉ុណ្ណោះៗ មានអ្នករាជការថ្នាក់លេខាធិការស្រុកម្នាក់ ឬនាយរាជតម្រួតម្នាក់ជាមេគ្រប់គ្រង ជាតំណាងអភិបាលស្រុក ក៏ហៅ តំបន់ ដែរ ។
ឧទាហរណ៍៖ តំបន់អូររាំងឪ (ក្នុងស្រុកកោះសូទិន ខែត្រកំពង់ចាម), តំបន់ត្រាំខ្នារ(ក្នុងស្រុកបាទីខែត្រតាកែវ) ។ល។

                  មេតំបន់មួយៗ ហៅថា ចៅតំបន់ (កាលពីដើម តំបន់ នេះអាចឲ្យសរសេរជា ដំបន់ ក៏បាន ប៉ុន្តែឥឡូវនេះត្រូវលែងប្រើ, ត្រូវសរសេរ ដំបន់ ចំពោះតែវាយមួយដំបងត្រូវដំបន់យ៉ាងធ្ងន់ ឯណោះដោយឡែកទៅវិញ) ។

?ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អនុផ្នែកនៃព្រៃសម្បទាន ដែលមានលក្ខណៈជាអេកូឡូស៊ី ជីវៈរូបសាស្រ្ត ឬតម្លៃនៃធនធាន ដែលតម្រូវឱ្យមានរបបគ្រប់គ្រងដោយឡែកពីតំបន់ដែលនៅជាប់ៗគ្នា។ ២. ការរួមបញ្ចូលគ្នានូវខណ្ឌច្រើនសម្រាប់រាជធានី ឬក្រុងមួយសម្រាប់ខេត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply