តំបន់ប្រើប្រាស់ដោយចីរភាព
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់គ្រប់គ្រង ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការគ្រប់គ្រង ការអភិវឌ្ឍតំបន់ការពារធម្មជាតិផ្ទាល់ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។ តំបន់ប្រើប្រាស់ដោយចីរភាព រួមមាន៖ ▪តំបន់អភិរក្សវប្បធម៌ជាតិ និងបេតិកភណ្ឌ ▪តំបន់ទេសចរណ៍ធម្មជាតិ ▪តំបន់អភិរក្សសត្វព្រៃ និងសេវាកម្សាន្ត ▪តំបន់ស្ដារធនធានជីវៈចម្រុះ ▪សហគមន៍តំបន់ការពារធម្មជាតិ ▪តំបន់រុក្ខឧទ្យាន ▪តំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ប្រព័ន្ធធារាសាស្រ្ត អាងស្ដុកទឹក វារីអគ្គិសនី បង្គោលចរន្តអគ្គិសនី ▪តំបន់ភូគព្ភសាស្រ្ត ▪តំបន់អាជីវកម្មជ័ររុក្ខជាតិ អនុគ្រោះដល់បរិស្ថានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងតំបន់ជុំវិញ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖