តំបន់សេដ្ឋកិច្ចពិសេស
?ថ្នាក់ពាក្យជា ពន្ធដារ, គយ
មានន័យថា មជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ និងតំបន់ផលិតកែច្នៃនាំចេញ។តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ត្រូវមានមជ្ឈមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅឋាន និងមណ្ឌលទេសចរណ៍។
តំបន់ដែលគ្រប់គ្រងដោយច្បាប់ និងបទបញ្ញត្តិដោយឡែកពីតំបន់ដទៃទៀត នៅក្នុងប្រទេសតែមួយ ជាពិសេស ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ ជាទូទៅ ក្រុមហ៊ុនដែលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទទួលបានការលើកទឹកចិត្តផ្សេងៗដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖