តំបន់ស្នូល
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. តំបន់ដែលមានតម្លៃខ្ពស់ សម្រាប់អភិរក្សប្រភេទសត្វនិងរុក្ខជាតិ ដែលកម្រជិតផុតពូជ ទទួលរងគ្រោះថ្នាក់និងគំរាមកំហែង ហើយនិងប្រព័ន្ធអេកូឡូស៊ីផុយស្រួយ។ ▪ការចេញ ចូលតំបន់នេះត្រូវហាមឃាត់ លើកលែងតែមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិដែលមានភារកិច្ច។ ▪អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រធម្មជាតិ ក្នុងគោលបំណងការពារនិងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនិងបរិស្ថាន ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន។ ២. កន្លែងបន្តពូជពង្សដ៏ពិសិដ្ឋ ជាពិសេសរបស់សត្វផ្សោតទន្លេមេគង្គ ហើយក៏ជាតំបន់ទឹកជួរសម្បូរទៅដោយផ្ទាំងថ្មរកេតរកូត ព្រៃលិចទឹក តំបន់ដុះសារាយខ្មៅ ឆ្នេរខ្សាច់ និងអន្លង់ជ្រៅៗ ដែលជាកន្លែងបន្តពូជពង្សធម្មជាតិដ៏ពិសិដ្ឋរបស់ប្រភេទត្រីស ឬត្រីទន្លេ និងប្រភេទត្រីប្រចាំតំបន់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖