Posted on Leave a comment

តើពាក្យ «ត្បូង» មានន័យដូចម្ដេច ?


ត្បូង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បាល ។
ឧទាហរណ៍៖  ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង; ខ្ញុំ​ព្រះ​អង្គ​សូម​ក្រាប​ថ្វាយ​បង្គំ​ដោយ​ត្បូង ។

               ឈ្មោះ​ទិស​ប្រទល់​ចំ​គ្នា​នឹង​ទិស​ខាង​ជើង ទិស​ទក្សិណ ។
ឧទាហរណ៍៖ ខាងត្បូង, ឯត្បូង (តាមទំនៀមខ្មែរពីបុរាណនៅពេលដេកគេតែងយកក្បាលទៅខាងទិសនេះ ទើបហៅថា ខាងត្បូង គឺខាងក្បាល) ។

                  កែវថ្មវិសេសច្រើនប្រភេទមានពេជ្រ, មរកត, កណ្ដៀង, និល, ទទឹម ជាដើម ។
ឧទាហរណ៍៖ អ្នកជីកត្បូង, អ្នកលក់ត្បូង, ជាងច្នៃត្បូង ។

                 ត្បូងខ្នើយ ប៉ែកខាងដើមនិងខាងចុងរបស់ខ្នើយ។ ត្បូងខ្មោច ក្បាច់កញ្ជើ,ល្អី ជាដើម ដែលគេត្បាញលើកជាគោមឲ្យអណ្ដែតខ្ពស់ឡើង ។ ត្បូងចិញ្ចៀន ក្បាលចិញ្ចៀនដែលដាំកែវថ្ម។ ត្បូងដឹង ក្បាលដឹងជ្វា ។ ក្រសួងត្បូងការ ក្រសួងជាត្បូងនៃការទាំងពួង(ព. បុ.) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply