Posted on Leave a comment

តើពាក្យ «ត្មាតភ្លើង» មានន័យដូចម្ដេច ?


ត្មាតភ្លើង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ៨១-៨៥ សម ដងខ្លួនពណ៌ខ្មៅ ក្បាលនិងជើងក្រហម ភ្លៅមានរោមពណ៌ស និងមានឆ្នូតសតាមបណ្តោយកណ្តាលស្លាប។ ទីជំរកៈ តំបន់ព្រៃលំហរ ព្រៃរបោះដែលមានអូរ។ ជីវសាស្ត្រៈ ជារឿងៗរស់នៅតែក្នុងព្រៃ ស៊ីសាកសពសត្វជាអាហារ។ របាយៈ វត្តមានពេញមួយឆ្នាំ ភាគច្រើននៅភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា បច្ចុប្បន្នយើងកំពុងសិក្សាពីរបាយការសត្វត្មាតនៅខេត្តព្រះវិហារ ដោយប្រើវិធីអាហារដ្ឋានត្មាត។ រដូវបន្តពូជៈ ចាប់ពីខែ តុលា ដល់ខែមេសា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply