Posted on Leave a comment

តើពាក្យ «ត្រចៀកកាំ» មានន័យដូចម្ដេច ?


ត្រចៀកកាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបតូចមួយប្រភេទសម្បុរខ្មៅ ច្រើននៅតែនឹងទីតំបន់ដែលមានខ្យល់អាកាសត្រជាក់ស្រួល; នៅភ្នំ នៅគុហាមាត់សមុទ្ទ ដោយកន្លែងផ្សេងៗ សត្វត្រចៀកកាំតាំងជាលំនៅធ្វើសម្បុកពង, សម្បុកនោះហៅតាមពាក្យសៀមថា រ៉័ងណុក “សម្បុកសត្វស្លាប”, ខ្មែរយើងច្រើនហៅក្លាយថា នាងនក់ ក៏មាន, ជាវត្ថុមានតម្លៃប្រើជាគ្រឿងត្រជាក់, ជាថ្នាំត្រជាក់ (ម. ព. នាងនក់ ផង) ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៥ ស.ម ។ ពេញវ័យ៖ ផ្នែកខ្នងពណ៌ខ្មៅលាយខៀវរលោង ថ្ងាស និងបំពង់កពណ៌ឈាមជ្រូក កន្ទុយឆែកជ្រៅ។ (ពេញវ័យនៅរដូវជ្រុះរោម)។ មិនទាន់ពេញវ័យ៖ ផ្នែកខ្នងពណ៌ត្នោតចាស់ ទ្រូងមានវ័ណ្ឌពណ៌ត្នោត និងផ្នែកពោះពណ៌ទឹកក្រូច។ ទីជំរក៖ តំបន់វាលលំហ មានច្រើននៅតំបន់ទំនាបទឹកច្រើន។ ជីវសាស្ត្រ៖ ជាទូទៅប្រភេទនេះ ចូលចិត្តរស់នៅជាហ្វូងធំៗ ស៊ីសត្វល្អិតជាអាហារ ទំលើកក់ ត្រែង និងលើខ្សែភ្លើង។ របាយ៖ វត្តមាននៅរដូវប្រាំង មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែឧសភា ដល់ខែមិថុនា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply