ត្រចៀកកាំព្រៃ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ២១-២៣សម ដងខ្លួនប្រផេះ ដោយមានកំប៉ោយតូចនៅលើថ្ងាស។ ឈ្មោលៈ មានគុម្ពត្រចៀកពណ៌ត្នោត មានស្លាបតូចស្រួចវែង កន្ទុយឆែកខ្លាំង។ ញីៈ មានឆ្នូតសពីរកាត់តាមលើ និងក្រោមភ្នែក ដងខ្លួនពណ៌ត្នោតទុំ ចុងខ្នង និងគូថពណ៌ស។ ទីជំរកៈ ព្រៃល្បោះ តំបន់វាល និងតំបន់កសិកម្ម។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មិថុនា ពងចំនួន១។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖