ត្រដេវក្បាលត្នោតខ្ជី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២១-២២.៥ស.ម។ បន្ទូលក្បាល ក្បាល និងកញ្ចឹងកពណ៌ត្នោត បំពង់កពណ៌លឿង និងមានដៅពណ៌ត្នោតមួយដុំតូចចំកណ្តាល កន្ទុយរាងការេ ចុងខ្នងពណ៌ខៀវខ្ចី។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃរបោះ និងព្រៃឫស្សី។ ជីវសាស្ត្រៈ ហើរចាប់សត្វល្អិតជាអាហារ ធ្វើសំបុកតាមរន្ធដី តាមមាត់ច្រាំងទន្លេ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ ឧសភា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖