ត្រថុក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ ឬឈ្មោះឈើមួយប្រភេទ ដើមស្រដៀងនឹងស្លាព្រៃ តែតូចជាងស្លាព្រៃ ហៅ ត្រថុកភ្នំ ។ តាថុក
ប្រទាលមួយប្រភេទសន្តានខ្ញី រមៀត រំដេង កម្ពស់ ០,៥-១ម ដុះក្រោមដើមឈើក្នុងព្រៃក្រាស់នៃអាស៊ីក្តៅ។ ត្រួយខ្ចីអាចស្លរបាន។ គ្រូខ្មែរភាគច្រើនឆុងមើមត្រថុកឱ្យនារីកំពុងសម្រាលកូនផឹកឱ្យសម្រាលបានឆាប់ៗ។ គេយកមើលផ្សំជាមួយដើមដទៃទៀត ខ្លះសម្រាប់ធ្វើថ្នាំព្យាបាលជំងឺកញ្រ្ជិល និងអុតព្រៃ ឬអុតធំ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖