ត្រយ៉ងយក្ស ឬ ឪលើក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១០២-១០៦.៥ ស.ម។ មាឌធំ សំបុរក្រម៉ៅប្រផេះ ជើងវែងក្រហម ក្បាល និងក មួយផ្នែកត្រងោលពណ៌ប្រផេះ និងមានឆ្នូតអង្កន់ៗខ្មៅ ចំពុះវែងកោងខុប។ ទីជំរកៈ ព្រៃរបោះ ព្រៃលិចទឹក និងតំបន់ដីសើម។ ជីវសាស្រ្តៈ ជាសត្វជិតផុតពូជ រស់នៅក្នុងទីស្ងប់កំបាំង ចូលចិត្តយំពេកព្រឹកព្រលឹម និងពេលល្ងាចព្រលប់។ របាយៈ វត្តមានពេញមួយឆ្នាំ របាយភាគច្រើននៃភាគខាងជើងនៃប្រទេស ខេត្តព្រះវិហារ មណ្ឌលគីរី និងជាពិសេសខេត្តស្ទឹងត្រែង។ល។ រដូវបន្តពូជៈ ខែមិថុនា ដល់កញ្ញា ពងចំនួន ១ ទៅ ២។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖