ត្រសេះចំកំកក្រហម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣០-៣២ ស.ម ។ ឈ្មោលៈ ក្បាល និងទ្រូងក្រហម និងមានអង្កន់ចំហៀងពោះស ពុកចង្កាក្រហម។ ញីៈ ថ្ងាស និងបន្ទូលក្បាលពណ៌ខ្មៅ គ្មានពណ៌ក្រហមនៅពុកចង្កាដូចឈ្មោលទេ។ ទីជំរកៈ ព្រៃស្រោង ដំណុះព្រៃក្មេង។ របាយៈ វត្តមានពេញមួយឆ្នាំ មានដោយកំរ វត្តមានតែនៅភាគអគ្នេយ៍នៃប្រទេសកម្ពុជា(កំណត់ត្រាតែម្តងគត់តាមយៈម៉ាស៊ីនថតស្វ័យប្រវត្តិ) ។ រដូវបន្តពូជៈ ចាប់ពីខែ ឧសភា ដល់ មិថុនា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖