ត្រសេះតូចពោះត្នោតទុំ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣ ស.ម។ មានពីរប្រភេទៈ ឈ្មោលៈ Neglecta ផ្នែកខ្នងពណ៌ប្រផេះ ផ្នែកពោះពណ៌ត្នោតខ្ចី។ ញីៈ ស្រដៀងឈ្មោលដែរ តែផ្នែកពោះពណ៌ទឹកក្រូច។ ឈ្មោលៈ Tonkinensis ផ្នែកខ្នងពណ៌ប្រផេះជាំ ផ្នែកពោះពណ៌ឈាមជ្រូក ចំពុះខ្មៅ។ ញីៈ ស្រដៀងឈ្មោលដែរតែផ្នែកពោះពណ៌ព្រលែតជាង។ ទីជំរកៈ ព្រៃស្រល់ ព្រៃរបោះ ជួលកាលនៅព្រៃស្រោងផងដែរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិន ដល់ ឧសភា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖