ថែប
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ះដែកល្អនិងដែកអន់ដើម្បីឲ្យមុត ។
ឧទាហរណ៍៖ ថែបកាំបិត ថែបមុខប៉ូវថៅ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) ដែកអាស្យេ ឬដែកអាសៀក ។
ឧទាហរណ៍៖ កាំបិតនេះធ្វើដោយដែកថែប ។
ផែងធ្វើដោយឫស្សី, បបុសឬស្លឹកត្នោត, ស្លឹកចាកជាដើម សម្រាប់ហាលថ្នាំ; អ្នកស្រុកខ្លះហៅ លៀប ។ ប្រដាប់សម្រាប់ជ្រកភ្លៀង ធ្វើរាងដូចដំបូលសម្រាប់បើកបិទបាន ក៏ហៅ ថែប ដែរ ។
ឧទាហរណ៍៖ យកថែបមកដាក់បាំង, ដកយកថែបនេះចេញ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖