ថ្លៃចំណាយចរន្ត
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ចំណាយប្រតិបត្តិការ ក្រៅពីចំណាយអចលកម្មដែលត្រូវប្រើប្រាស់ជាប្រចាំ ដូចជា ប្រាក់បៀវត្ស ឬចំណាយសម្រាប់ដំណើរការរដ្ឋបាលផ្សេងៗទៀត។ ២. ចំណាយដែលមាននៅក្នុងចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា រួមមាន ជំពូក៦០, ៦១, ៦២, ៦៣, ៦៤ និងជំពូក៦៥។ ឧទាហរណ៍ ដូចជា ទឹក អគ្គិសនី ការជួសជុលនិងថែទាំអគារ ប្រេងឥន្ធនៈ ការថែទាំយានយន្ត ការធានារ៉ាប់រងយានយន្ត សម្ភារៈការិយាល័យ (ក្រដាស ទឹកថ្នាំ ព្រីនធ័រ) ទូរសព្ទ ទូរសារ ការបណ្ដុះបណ្ដាលបុគ្គលិក ការប្រជុំ សិក្ខាសាលា បេសកកម្ម ជាដើម។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖